(ព្រះវិហារ)៖ ក្រោយពីទទួលបានព័ត៌មានថា មានកូនសិស្សស្ថិតនៅសាលាបឋមសិក្សាសំព្រាង ក្នុងឃុំរតនៈ ស្រុករវៀង គ្មានអាគារល្អដើម្បីអង្គុយរៀនសូត្រ ហើយថែមទាំងរៀនក្រោមដើមឈើទៀតនោះ នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧នេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះទៅពិនិត្យដោយផ្ទាល់ និងបានជួយដោះស្រាយភ្លាមៗ តាមរយ:ធ្វើការជួសជុលអាគារដែលចាស់មានស្រាប់ និងសម្រេចសាងសង់អាគារមួយខ្នងទៀត សរុបទាំងអស់មាន៦បន្ទប់។ លោក អ៊ុន ចាន់ដា បានថ្លែងយ៉ាងដូច្នេះថា «នៅព្រឹកមិញនេះ ខ្ញុំ រួមជាមួយថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំស្រុក បានចុះពិនិត្យសាលាបឋមសិក្សាសំព្រាង ឃុំរតនៈ ស្រុករវៀង ដែលមានសិស្សសរុបចំនួន៤៧នាក់តែប៉ុណ្ណោះ កំពុងរៀនក្រោមដើមឈើ ។ ក្នុងនាមអាជ្ញាធរខេត្តព្រះវិហារ បានសម្រេចជួសជុលអាគារសិក្សាមួយខ្នងមាន ៣បន្ទប់ធ្វើអំពីឈើ និងសាងសង់អាគារសិក្សាថ្មីមួយខ្នង៣បន្ទប់បន្ថែម»។ បើតាមលោកអភិបាលខេត្ត នៅក្នុងភូមិសំព្រាងនេះមានប្រជាពលរដ្ឋរស់នៅតែ៥៨គ្រួសារប៉ុណ្ណោះ ហើយជាភូមិនៅដាច់ស្រយាល។ លោកគ្រូអ្នកគ្រូបង្រៀនតែមួយពេលព្រឹកប៉ុណ្ណោះ ដើម្បីឲ្យពួកគាត់អាចវិលត្រឡប់ទៅផ្ទះនៅថ្ងៃរសៀល នេះជាមូលហេតុធ្វើឲ្យគាត់នាំសិស្សមកបង្រៀនក្រោមដើមឈើ។ គ្រូបង្រៀនម្នាក់នៅសាលាចាស់ទ្រុឌទ្រោមមួយនេះ គឺអ្នកគ្រូមុត សុគេន បានប្រាប់ក្រុមអ្នកកាសែតថា សិស្សដែលមករៀននៅសាលានេះ មានចំនួន៤៨នាក់ និងគ្រូ៤នាក់២នាក់ជាបុរស ដែលត្រូវបង្រៀនសិស្សនៅទីនេះ។ បើតាមអ្នកគ្រូមុត សុគេន សិស្សដែលអ្នកគ្រូបង្រៀននៅក្នុងថ្នាក់មាន១២នាក់ ពួកគេទាំងអស់បានត្អូញត្អែរពីការលំបាកធ្វើដំណើរមកកាន់សាលារៀន និងនៅពេលមករៀន គឺត្រូវបង្ខំចិត្តរៀនជ្រកក្រោមដើមឈើនោះថែមទៀត។ អ្នកគ្រូថា មានពេលខ្លះសិស្សមិនបានមករៀនឲ្យបានទៀងទាត់តាមថ្ងៃ និងតាមពេលវេលានោះទេ ដោយសារផ្លូវលំបាក និងពេលមករៀន ត្រូវរៀនជ្រកក្រោមដើមឈើ ដោយសារសាលាខ្វះថ្នាក់បង្រៀនសិស្ស។ នាយិកាសាលា អ្នកគ្រូ គង់ សុផល្លា បានប្រាប់ឲ្យដឹងថា កាលពីមុនសាលាសព្រាងនេះមានគ្រូបង្រៀនទាំងអស់ចំនួន៦នាក់ ប៉ុន្តែ នៅបច្ចុប្បន្ននេះ មានតែ៤នាក់ប៉ុណ្ណោះ ក្នុងនោះគ្រូបុរស២នាក់ មានសិស្សសរុប៤៨នាក់។ អ្នកគ្រូបានបន្តថា មូលហេតុដែលនាំឲ្យមានការបង្រៀនសិស្សជ្រកក្រោមម្លប់ដើមឈើនេះ ដោយសារថ្នាក់រៀនមាន៣ថ្នាក់ គឺចាប់ពីថ្នាក់ទី១ ទី២ និងថ្នាក់ទី៣ ហើយសិស្សមានការកើនឡើង ដូច្នេះ ការបង្រៀនគឺត្រូវមានការបែងចែកថ្នាក់គ្នារៀន មិនអាចបង្រៀនបញ្ចូលគ្នា ជាមួយនឹងកំរិតយល់ដឹងខុសគ្នានោះទេ ដោយខ្វះថ្នាក់រៀនទើបជាមានការមកបង្រៀនក្រោមដើមឈើយ៉ាងដូច្នេះ។ នាយិកាគង់ សុផល្លា បានបន្តឲ្យដឹងទៀតថា នៅរយះពេលកន្លងមក អ្នកគ្រូធ្លាប់បានពិភាក្សាជាមួយប្រធានការិយាល័យអប់រំស្រុក និងធ្លាប់បានលើកគំរោង តាមរយៈ អង្គការទស្សនៈពិភពលោកដែរ តែត្រូវបានប្រធានការិយាល័យអប់រំស្រុកឆ្លើយថា មិនមានគំរោងសាងសង់សាលារៀននោះបន្តទៀតទេ ដោយសារគ្មានសិស្សគ្រប់គ្រាន់ និងក្នុង១ថ្នាក់តម្រូវឲ្យមានសិស្សចាប់ពី៤០ទៅ៤៨នាក់ ផងដែរ។ ប៉ុន្តែចាប់ពីពេលនេះទៅ ក្រោយលោកអភិបាលខេត្ត សម្រេចដោះស្រាយរួចហើយ កូនសិស្សទាំងអស់ និងលោកគ្រូអ្នកគ្រូ អាចរៀន អាចបង្រៀនក្រោមដំបូលអាគារដ៏ល្អបានហើយ។ សូមបញ្ជាក់ថា ក្រោយបញ្ចប់ការដោះស្រាយបញ្ហាជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរួច លោកអភិបាលខេត្តព្រះវិហារ បានចុះសួរសុខទុក្ខដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ នៅក្នុងភូមិព្រមទាំងចែកអំណោយមួយចំនួនផងដែរ៕ Fresh Newsបញ្ចប់ការរៀនក្រោមដើមឈើ! អភិបាលខេត្តព្រះវិហារសម្រេចជួសជុល និងសាងសង់អាគារសិក្សា២ខ្នង មាន៦បន្ទប់ជូនសិស្ស នៅស្រុករវៀង
(ព្រះវិហារ)៖ ក្រោយពីទទួលបានព័ត៌មានថា មានកូនសិស្សស្ថិតនៅសាលាបឋមសិក្សាសំព្រាង ក្នុងឃុំរតនៈ ស្រុករវៀង គ្មានអាគារល្អដើម្បីអង្គុយរៀនសូត្រ ហើយថែមទាំងរៀនក្រោមដើមឈើទៀតនោះ នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧នេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះទៅពិនិត្យដោយផ្ទាល់ និងបានជួយដោះស្រាយភ្លាមៗ តាមរយ:ធ្វើការជួសជុលអាគារដែលចាស់មានស្រាប់ និងសម្រេចសាងសង់អាគារមួយខ្នងទៀត សរុបទាំងអស់មាន៦បន្ទប់។ លោក អ៊ុន ចាន់ដា បានថ្លែងយ៉ាងដូច្នេះថា «នៅព្រឹកមិញនេះ ខ្ញុំ រួមជាមួយថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំស្រុក បានចុះពិនិត្យសាលាបឋមសិក្សាសំព្រាង ឃុំរតនៈ ស្រុករវៀង ដែលមានសិស្សសរុបចំនួន៤៧នាក់តែប៉ុណ្ណោះ កំពុងរៀនក្រោមដើមឈើ ។ ក្នុងនាមអាជ្ញាធរខេត្តព្រះវិហារ បានសម្រេចជួសជុលអាគារសិក្សាមួយខ្នងមាន ៣បន្ទប់ធ្វើអំពីឈើ និងសាងសង់អាគារសិក្សាថ្មីមួយខ្នង៣បន្ទប់បន្ថែម»។ បើតាមលោកអភិបាលខេត្ត នៅក្នុងភូមិសំព្រាងនេះមានប្រជាពលរដ្ឋរស់នៅតែ៥៨គ្រួសារប៉ុណ្ណោះ ហើយជាភូមិនៅដាច់ស្រយាល។ លោកគ្រូអ្នកគ្រូបង្រៀនតែមួយពេលព្រឹកប៉ុណ្ណោះ ដើម្បីឲ្យពួកគាត់អាចវិលត្រឡប់ទៅផ្ទះនៅថ្ងៃរសៀល នេះជាមូលហេតុធ្វើឲ្យគាត់នាំសិស្សមកបង្រៀនក្រោមដើមឈើ។ គ្រូបង្រៀនម្នាក់នៅសាលាចាស់ទ្រុឌទ្រោមមួយនេះ គឺអ្នកគ្រូមុត សុគេន បានប្រាប់ក្រុមអ្នកកាសែតថា សិស្សដែលមករៀននៅសាលានេះ មានចំនួន៤៨នាក់ និងគ្រូ៤នាក់២នាក់ជាបុរស ដែលត្រូវបង្រៀនសិស្សនៅទីនេះ។ បើតាមអ្នកគ្រូមុត សុគេន សិស្សដែលអ្នកគ្រូបង្រៀននៅក្នុងថ្នាក់មាន១២នាក់ ពួកគេទាំងអស់បានត្អូញត្អែរពីការលំបាកធ្វើដំណើរមកកាន់សាលារៀន និងនៅពេលមករៀន គឺត្រូវបង្ខំចិត្តរៀនជ្រកក្រោមដើមឈើនោះថែមទៀត។ អ្នកគ្រូថា មានពេលខ្លះសិស្សមិនបានមករៀនឲ្យបានទៀងទាត់តាមថ្ងៃ និងតាមពេលវេលានោះទេ ដោយសារផ្លូវលំបាក និងពេលមករៀន ត្រូវរៀនជ្រកក្រោមដើមឈើ ដោយសារសាលាខ្វះថ្នាក់បង្រៀនសិស្ស។ នាយិកាសាលា អ្នកគ្រូ គង់ សុផល្លា បានប្រាប់ឲ្យដឹងថា កាលពីមុនសាលាសព្រាងនេះមានគ្រូបង្រៀនទាំងអស់ចំនួន៦នាក់ ប៉ុន្តែ នៅបច្ចុប្បន្ននេះ មានតែ៤នាក់ប៉ុណ្ណោះ ក្នុងនោះគ្រូបុរស២នាក់ មានសិស្សសរុប៤៨នាក់។ អ្នកគ្រូបានបន្តថា មូលហេតុដែលនាំឲ្យមានការបង្រៀនសិស្សជ្រកក្រោមម្លប់ដើមឈើនេះ ដោយសារថ្នាក់រៀនមាន៣ថ្នាក់ គឺចាប់ពីថ្នាក់ទី១ ទី២ និងថ្នាក់ទី៣ ហើយសិស្សមានការកើនឡើង ដូច្នេះ ការបង្រៀនគឺត្រូវមានការបែងចែកថ្នាក់គ្នារៀន មិនអាចបង្រៀនបញ្ចូលគ្នា ជាមួយនឹងកំរិតយល់ដឹងខុសគ្នានោះទេ ដោយខ្វះថ្នាក់រៀនទើបជាមានការមកបង្រៀនក្រោមដើមឈើយ៉ាងដូច្នេះ។ នាយិកាគង់ សុផល្លា បានបន្តឲ្យដឹងទៀតថា នៅរយះពេលកន្លងមក អ្នកគ្រូធ្លាប់បានពិភាក្សាជាមួយប្រធានការិយាល័យអប់រំស្រុក និងធ្លាប់បានលើកគំរោង តាមរយៈ អង្គការទស្សនៈពិភពលោកដែរ តែត្រូវបានប្រធានការិយាល័យអប់រំស្រុកឆ្លើយថា មិនមានគំរោងសាងសង់សាលារៀននោះបន្តទៀតទេ ដោយសារគ្មានសិស្សគ្រប់គ្រាន់ និងក្នុង១ថ្នាក់តម្រូវឲ្យមានសិស្សចាប់ពី៤០ទៅ៤៨នាក់ ផងដែរ។ ប៉ុន្តែចាប់ពីពេលនេះទៅ ក្រោយលោកអភិបាលខេត្ត សម្រេចដោះស្រាយរួចហើយ កូនសិស្សទាំងអស់ និងលោកគ្រូអ្នកគ្រូ អាចរៀន អាចបង្រៀនក្រោមដំបូលអាគារដ៏ល្អបានហើយ។ សូមបញ្ជាក់ថា ក្រោយបញ្ចប់ការដោះស្រាយបញ្ហាជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរួច លោកអភិបាលខេត្តព្រះវិហារ បានចុះសួរសុខទុក្ខដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ នៅក្នុងភូមិព្រមទាំងចែកអំណោយមួយចំនួនផងដែរ៕ Fresh News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment