![]() |
| អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។ RFA |
អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី បញ្ជាក់ជំហរថា លោកនៅតែវិភាគលើបញ្ហាសង្គម និងនយោបាយជូនប្រជាពលរដ្ឋបានដឹង ដូចលោកធ្លាប់ធ្វើការងារនេះពីមុនដដែល បើទោះបីជាមានការគំរាមពីប្រមុខរដ្ឋាភិបាលយ៉ាងណាក្ដី។
លោក មាស នី បញ្ជាក់ទៀតថា ការវិភាគរបស់លោកគឺគ្រាន់តែចង់ចូលរួមអភិវឌ្ឍន៍សង្គមមួយឲ្យដើរលើគន្លងប្រជាធិបតេយ្យពិតប្រាកដ និងជួយឲ្យប្រជាពលរដ្ឋមានចំណេះដឹងមួយផ្នែកបន្ថែមទៀតក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំរបស់ខ្លួនបានត្រឹមត្រូវ ដោយលោកមិនគិតប្រាថ្នាចង់បានអំណាចតំណែង ឬដើម្បីទទួលបានលាភសក្ការៈអ្វីមួយសម្រាប់បុគ្គលខ្លួនឯងនោះទេ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយលោកបណ្ឌិត មាស នី ជុំវិញរឿងនេះដូចទៅ៖
RFA
ដោយ ជុន ច័ន្ទបុត្រ

No comments:
Post a Comment