
ក្រុមក្របខ័ណ្ឌលីកកំពូលកម្ពុជាព្រះខ័នរាជស្វាយរៀង និងក្រសួងការពារជាតិ(ទ័ព)សុទ្ធតែដណ្តើមបានកៅអីក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Asia Club Pre-Season Championship 2017 ដូចគ្នា បន្ទាប់ពីក្រុមទាំងពីរបានយកឈ្នះក្រុមរបស់ម៉ាឡេស៊ី និងសិង្ហបុរីក្នុងវគ្គសន្សំពិន្ទុពីរប្រកួតជាប់គ្នារៀងៗខ្លួន។ ប៉ុន្តែក្រុមទាំងពីរត្រូវប្រជែងគ្នានៅថ្ងៃនេះ ដើម្បីដណ្តើមយកលេខ១ក្នុងវគ្គសន្សំពិន្ទុ ខណៈក្រុមរបស់ម៉ាឡេស៊ីជួបក្រុមសិង្ហបុរី។
ក្រុមព្រះខ័នរាជស្វាយរៀងក្រោយបំបាក់ក្រុមមកពីលីកកំពូលរបស់សិង្ហបុរី Warriors FC ៤-១ កាលពីម្សិលមិញ និងយកឈ្នះក្រុមមកពីលីកកំពូលម៉ាឡេស៊ី Petaling Jaya Rangers FC ៣-១ កាលពីថ្ងៃទី១ ខែកុម្ភៈ ក្នុងវគ្គវគ្គសន្សំពិន្ទុរួចមក។ ធ្វើឲ្យក្រុមនេះទទួលបានសិទ្ធឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Asia Club Pre-Season Championship 2017 ទោះបីនៅសល់មួយប្រកួតទៀតក៏ដោយ។
ជាមួយគ្នានេះ ក្រុមក្រសួងការពារជាតិ ក្រោយយកឈ្នះក្រុមមកពីសិង្ហបុរី ២-១ ក្នុងថ្ងៃទី១ និងយកឈ្នះក្រុមមកពីម៉ាឡេស៊ី ២-១ ក្នុងថ្ងៃទី២ នៃវគ្គសន្សំពិន្ទុកាលពីថ្ងៃទី២ ខែកុម្ភៈ ម្សិលមិញ។ ក្រុមនេះក៏ទទួលសិទ្ធឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់នេះផងដែរ។
អាស្រ័យហេតុនេះ ក្រុមព្រះខ័នរាជស្វាយរៀងត្រូវជួបប្រកួតជាមួយក្រុមក្រសួងការពារជាតិក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមជើងឯកពានរង្វាន់មិត្តភាពបាល់ទាត់អាស៊ីឆ្នាំ២០១៧ នាថ្ងៃទី៥ ខែកុម្ភៈ ខាងមុននេះ។ ចំណែកក្រុមមកពីលីកកំពូលរបស់សិង្ហបុរី Warriors FC និងក្រុមមកពីលីកកំពូលរបស់ម៉ាឡេស៊ី Petaling Jaya Rangers FC ក្រោយចាញ់ទាំងពីរប្រកួតត្រូវប្រជែងគ្នាដណ្តើមយកចំណាត់ថ្នាក់៣ក្នុងថ្ងៃនោះផងដែរ។
ទោះបីជាយ៉ាងនេះក្តី នារសៀសថ្ងៃទី៣ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិក្រុម Petaling Jaya Rangers FC របស់ម៉ាឡេស៊ី ត្រូវជួបប្រកួតបង្គ្រប់កិច្ច និងដណ្តើមយកចំណាត់ថ្នាក់លេខ៣ក្នុងវគ្គសន្សំជាមួយក្រុម Warriors FC នាវេលាម៉ោង៤រសៀល។ ចំណែក ព្រះខ័នរាជស្វាយរៀងត្រូវតទល់ជាមួយក្រសួងការពារជាតិ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ១ក្នុងវគ្គសន្សំពិន្ទុនាវេលាម៉ោង៧យប់៕
ថ្មីៗ
អត្ថបទ : សឿន វណ្ណឌេត
No comments:
Post a Comment